រុស្ស៊ីនឹងសាងសង់ស្ថានីយអវកាសថ្មីរបស់ខ្លួន នឹងចាកចេញពីស្ថានីយអន្តរជាតិISS នៅឆ្នាំ២០២៥

ចែករំលែក៖

រុស្ស៊ីនឹងបញ្ចប់កិច្ចសហប្រតិបត្តិការរយៈពេល ២ទស្សវត្សរ៍​កន្លងមក រវាងអាមេរិកនិងរុស្សី ក្រោយសហការគ្នាបង្កើតស្ថានីយអវកាសអន្តរជាតិ ISS ក្រោយបញ្ចប់សង្គ្រាមត្រជាក់ ។

ប្រធាននាយកដ្ឋាន របស់អង្គការអវកាសរុស្ស៊ី Roscosmos លោក Yuri Borisov នៅថ្ងៃទី ២៦ខែកក្កដា បានប្រកាសថា វិស័យអវកាសរបស់រុស្ស៊ីនឹងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិនៅឆ្នាំ ២០២៥ ។
តាមរបាយការណ៍ផ្ញើទៅកាន់ប្រធានាធិបតីពូទីន នៅក្នុងកិច្ចប្រជុំនៅវិមានក្រឹមឡាំងនាថ្ងៃទី២៦ខែកក្កដា លោក Yuri Borisov បានបញ្ជាក់ថា អង្គការអវកាស នឹងបំពេញរាល់ភារកិច្ចជាមួយប្រទេសដៃគូ នៅក្នុងស្ថានីយអវកាសអន្តរជាតិISS រួចដកខ្លួនចេញនៅក្នុងឆ្នាំ ២០២៤។
លោក Yuri Borisov បន្តទៀតថា «ខ្ញុំយល់ឃើញថា ដល់ពេលដែលត្រូវបង្កើតស្ថានីយដាច់ដោយឡែករបស់រុស្ស៊ី»។
តាមគម្រោងលោករបស់លោក Yuri Borisov ជើងហោះហើរយានអវកាសមានមនុស្សបើករបស់រុស្ស៊ីគឺជាផ្នែកមួយនៃកម្មវិធីវិទ្យាសាស្ត្រជាប្រព័ន្ធ។ នៅពេលនេះដែរ លោក Dmitry Rogozin អតីតអគ្គនាយកអង្គការអវកាសរុស្ស៊ី ធ្លាប់មានព្យាករណ៍ថារុស្ស៊ីនឹងបន្តសហការណ៍នៅស្ថានីអវកាស ដល់ឆ្នាំ២០៣០ ។
នៅឆ្នាំ ១៩៩៨ ស្ថានីយអវកាសអន្តរជាតិត្រូវបានបង្កើតរួមគ្នារវាងប្រទេសរុស្ស៊ី អាមេរិក ជប៉ុន​ កាណាដា និងអឺរ៉ុប ។ ស្ថានីយនោះបែងចែកចេញជាពីរកំណាត់ដាច់ដោយឡែក ដោយផ្នែកខាងក្រោយគ្រប់គ្រងដោយអាមេរិក ៕​ដោយ​ធីរីណា

...

រូប​ថត​ :​ NASA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print