ខេត្តបាត់ដំបង ; រដ្ឋបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សិស្ស និស្សិត ដែលមានបំណង ចង់បន្តការសិក្សានៅបរទេស ជ្រាបថា៖ រដ្ឋបាលខេត្តបាត់ដំបងមានអាហារូបករណ៍ចំនួន២០កន្លែងសិក្សានៅ វិទ្យាស្ថានវិជ្ជាជីវៈ នៃបច្ចេកវិទ្យាស្ថាបត្យកម្មខេត្តជាងស៊ូ (Jiangsu) សាធារណរដ្ឋប្រជាមានិតចិន។ អាហារូបករណ៍ នេះគឺផ្តល់ជូនប្រចាំឆ្នាំ ចំនួន១២.០០០ RMB សម្រាប់ថ្លៃសិក្សា និងថ្លៃស្នាក់នៅជារៀងរាល់ឆ្នាំ។
លក្ខខ័ណ្ឌទទួលអាហារូបករណ៍៖
– កម្រិតវប្បធម៌ ៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(មិនកំណត់ឆ្នាំ)
– លក្ខណៈសម្បត្តិ ៖ ស្រីឬប្រុសដែលមានចិត្តចង់បន្តការសិក្សា
– ឆ្លងកាត់ការធ្វើតេស្តសាកល្បងជាប់
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសិស្ស និស្សិត ដែលមានបំណងចង់បន្តការសិក្សារួសរាន់ មកទំនាក់ទំនងផ្ទាល់នៅរដ្ឋបាលខេត្តបាត់ដំបង ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ៖ ០៨៥ ២២៩ ៦៩៦ / ០១៧ ៥៨០ ០២៧ / ០១២ ៥៧៩-៨៧៨ ៕
ដោយ : សិលា