អុីស្រាអែលអាចនឹងវាយប្រហារអុីរ៉ង់ដើម្បីទប់ស្កាត់កម្មវិធីបរមាណូ​

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Benny Gantz បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយបណ្តាញទូរទស្សន៍ Channel 13 ថាអុីស្រាអែល បានត្រៀម លក្ខណៈ​ ប្រេីប្រាស់ អាវុធ ដើម្បីទប់ស្កាត់ការផលិតបរមាណូរបស់អុីរ៉ង់។

រដ្ឋមន្ត្រីការពារជាតិ អុីស្រាអែលបញ្ជាក់ទៀតថា អុីរ៉ង់គឺជាបញ្ហារបស់ពិភពលោក មិនមែនជាបញ្ហារបស់អុីស្រាអែលនោះឡើយ ដូច្នេះយើងអាចវាយប្រហារអុីរ៉ង់ ដើម្បីទប់ស្កាត់ប្រទេសនេះមានអាវុធបរមាណូ ។
ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលអុីរ៉ង់បានបញ្ជាក់ជាច្រើនលើក មកហើយថា ប្រទេសរបស់លោក មិនមានគោលបំណងផលិតអាវុធបរមាណូនោះឡើយ ដោយអុីរ៉ង់បានប្រើប្រាស់កម្មវិធីបរមាណូដើម្បីសន្តិភាព បម្រើវិស័យថាមពអគ្គិសនីតែប៉ុណ្ណោះ។
កាលពីថ្ងៃទី ២១ខែកក្កដា អគ្គនាយកចារកិច្ចអាមេរិក William Burnsបានបញ្ជាក់ថា អុីរ៉ង់មិនបានផ្លាស់ប្តូរការខិតខំរបស់ខ្លួនក្នុងកម្មវិធីបរមាណូ នោះឡើយ ។ ទន្ទឹមនឹងនោះ អុីរ៉ង់មានសារធាតុគ្រប់គ្រាន់ ដែលអាចផលិតគ្រាប់បែក បរមាណូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ៕

...

រូប​ថត​ :RT

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print