កម្លាំងកងរាជអាវុធហត្ថស្រុកឆែបសហការបង្រ្កាបនិងរឹបអូសគំនរឈើមួយកន្លែងដែលគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តព្រះវិហារ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែបបានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ថា៖​ មន្រ្តីកងរាជអាវុធហត្ថស្រុកបានសហការបង្រ្កាបរឹបអូសឈើអារដែលជនមិនស្គាល់គរទុកមួយកន្លែងគ្មានលិខិតអនុញ្ញាតពី
រដ្ឋបាលព្រៃឈើនៅចំណុចUTM(525402-1528380)ស្ថិតក្នុងភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ​ កាលពីរសៀលថ្ងៃទី២៦​ កក្កដា​ម្សិលមិញនេះ​។

ប្រភពដដែលបន្តថា​ នៅក្នុងប្រតិបត្តិការបង្ក្រាបនោះក្រុមការងារបានដកហូតឈើអារប្រភេទលេខ១ និងលេខ២ (កកោះ,ពពេល) ចំនួន៩៣សន្លឹកស្មើនឹង២.៦២២ម៉ែត្រត្រីគុណ ដោយនៅកន្លែងកើតហេតុពុំឃើញមានជនណាម្នាក់ចេញមុខមកអះអាងថាជាឈើអាររបស់ខ្លួនឡើយ។

ជាមួយគ្នានោះ​ ក្រុមការងារជំនាញ​ ក៏បានសុំយោបល់​ និងដោយមានការឯកភាពពីលោកថុល គឹមហ៊ឹង ព្រះរាជអាជ្ញារងខេត្ត​ដើម្បីជួលគោយន្ដចំនួន០១គ្រឿង កម្មករ០៥នាក់មកធ្វើការប្រមូលនិងដឹកជញ្ជូនវត្ថុតាងល្មើសខាងលើយកទៅរក្សាទុកនៅស្នាក់ការថ្នាលបណ្ដុះកូនឈើផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីបន្តនីតិវិធី៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print