ខេត្តស្វាយរៀង:កំលាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុករមាសហែកឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូតូកាលពី៣ថ្ងៃមុន
នៅចំណុចភូមិត្រពាំងពពេលឃុំអំពិលស្រុករមាសហែក ខេត្តស្វាយរៀង។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ខែកក្ដដាឆ្នាំ២០២ស្ថិតនៅភូមិត្រស់ឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះម៉ា តុលា អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រស់ឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង ។
សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាស្កូពីពណ៏សរ ពាក់ស្លាកលេខភ្នំពេញ1BB 6066 លេខតួនិងលេខម៉ាសុីន26C 131558របស់ជនរងគ្រោះផងដែរ។
ប្រភពបន្តថាកាលពីថ្ងៃទី២៥ខែកក្ដដាឆ្នាំ២០២២ វេលាម៉ោង២និង១០នាទីរសៀលនៅចំណុចភូមិ
ត្រពាំងពពេល ឃុំអំពិលស្រុករមាសហែក ខេត្តស្វាយរៀង ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់ករម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងម៉ាកហុងដាស្កូពីពណ៏សរ ពាក់ស្លាកលេខភ្នំពេញ1BB 6066 លេខតួនិងលេខម៉ាសុីន26C 131558គេចខ្លួនរហូតដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចស្រុកឃាត់ខ្លួនបញ្ជូនបន្តទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់។