រថយន្ត Prius បើកឆ្លងផ្លូវទៅប៉ះរថយន្តទំនើបFord Territory រងការខូចខាត រួចបញ្ចប់រឿងត្រឹម100$

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius ឆ្លងផ្លូវមិនប្រយ័ត្នបានទៅប៉ះជាមួយរថយន្តស៊េរីទំនើបFord Territory បណ្ដាលឲ្យកូតទ្វារថយន្តរងការខូចខាត និងធ្វើឲ្យមានការកក់ស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ២៧១ កែងផ្លូវលេខ១៩៩ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Territory ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-7079 បើកបរដោយបុរសម្នាក់ និងមានក្មេងចាស់២ទៅ៣នាក់រួមដំណើរជាមួយ តាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក Toyota Prius ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BN-6225 បានបើកចេញពីផ្លូវ១៩៩ ឆ្លងមកផ្លូវ២៧១ ដោយមិនប្រយ័ត្នក៏បានប៉ះជាមួយរថយន្តស៊េរីទំនើបFord Territory បណ្ដាលឲ្យកូតទ្វារថយន្តចំហៀងខាងឆ្វេងរងការខូចខាតគួរសម្យ តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ដោយគ្រាន់តែមានការកក់ស្ទះចរាចរណ៍ដល់អ្នកដំណើរតែប៉ុណ្ណោះ ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានចុះពីរថយន្តដើម្បីធ្វើការសម្របសម្រួលគ្នាតាមសន្តិវិធី ខណៈដំបូងភាគីរថយន្តស៊េរីទំនើបFord Territory ទាថ្លៃខូចខាតទ្វាចំនួន150$ តែភាគីបង្កសុំចុះថ្លៃ រហូតត្រឹម100$ ក៏ត្រូវរូវគ្នាបញ្ចប់នៅនិងកន្លែងកើតហេតុតែម្ដង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print