ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៩ ខែកក្កដា ឆ្នាំ២០២២នេះថា៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៨ ខែកក្កដាម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១៦១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣,១៥០គ្រឿង ម៉ូតូ ២,០២៦គ្រឿង។
របាយការណ៍ដដែលបន្តថា ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧៨គ្រឿង មានម៉ូតូចំនួន ៣២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
...
ដោយ៖អារុណរះ