លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបួងសួង ដល់ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ដើម្បីដង្ហែទៅកាន់ប្រាសាទបន្ទាយឆ្មា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបួងសួង ដល់បរិវេណផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ក្នុងសារមន្ទីរជាតិ ដែលនឹងដង្ហែទៅកាន់ប្រាសាទបន្ទាយឆ្មា នាព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

សូមរំលឹកផងដែរថា ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះត្រូវបានជនខិលខូចលួចគាត់ពីប្រសាទបន្ទាយឆ្មាយកទៅលក់នៅបរទេសនៅក្នុងសម័យសង្គ្រាម។ ប៉ុន្តែដោយមានយកចិត្តទុក្ខដាក់ខ្ពស់ពីប្រមុខរាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះត្រលប់មកវិញ ដោយរក្សាទុកនៅក្នុងសារមន្ទីរជាតិ ចន្លោះឆ្នាំ ១៩៩៨-១៩៩៩ ។

បច្ចុប្បន្នដោយមានការគាំទ្រពី លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកស្រីឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ជាស្ថាបនិកជួសជុលប្រាសាទបន្ទាយឆ្មា និងលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសហការី និងញាតិមិត្តជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន ប្រារព្ធនូវកម្មវិធីបុណ្យ ដង្ហែរផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ពីសារមនី្ទរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែកនេះ ដើម្បីបំពេញបន្ថែមនៅចន្លោះដែលបានបាត់នៅប្រាសាទបន្ទាយឆ្មា ។ ម៉្យាងទៀតក៏ជាផ្នែកមួយក្នុងការលើកស្ទួយវិស័យវប្បធម៌ សាសនា ទេសចរណ៍ និងសោភ័ណ្ឌភាព របស់ខេត្តបន្ទាយមានជ័យបន្ថែមមួយកម្រិតទៀត ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print