ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធាគណៈកម្មាធិការអនុសាខា លោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខាបានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនដល់ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកមានជំងឺរុំារ៉ៃ ចំនួន២០គ្រួសារ រស់នៅសង្កាត់ទន្លេបាសាក់ ។
នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។
ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជា
ពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ និងការហូបចុក ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីដែលងាយឆ្លងលឿន និងសាហាវជាងមុន ដោយបន្តចូលរួមអនុវត្តវិធានការណ៍ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីទ្បូក្រាម មី១កេស ទឹកសុីអុីវ១យួរ ម៉ាស១កញ្ចប់ ជេល១ដប និង ថវិកាចំនួន២ម៉ឺនរៀល ។
បន្ទាប់ពីផ្តល់អំណោយរួច ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី ព្រះបញ្ញាសំវ យូរ ភួង ព្រះចៅអធិការ វត្តនួនមណីរាម ( ហៅវត្តថាន់ )។
ក្នុងឱកាសនោះ ព្រះបញ្ញាសំវ យូរ ភួង ព្រះចៅអធិការវត្ត បានមានព្រះថេរដីកាកោតសរសើរ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ។
ជាការឆ្លើយតបលោក ថេង សុថុល បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំអំណរគុណចំពោះព្រះសង្ឃ គណៈកម្មការអាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចចាគទេយ្យទានជូនដល់អនុសាខខណ្ឌ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ក្នុងមូលដ្ឋាន។ លោកប្រធានអនុសាខាបានសន្យានឹចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះ ជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ អោយស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមបច្ច័យ ដែលបានទទួល មានចំនួន ៧.៥០០.០០០រៀល៕
ដោយ៖ ជីណា