រដ្ឋាភិបាលកាណាដា ប្រកាសតម្លៃទិញកាំភ្លើងពីពលរដ្ឋវិញនៅក្នុងតម្លៃខ្ពស់

ចែករំលែក៖

នាយកដ្ឋានសុវត្ថិភាពសាធារណៈនៃប្រទេសកាណាដាបានចេញផ្សាយតារាងតម្លៃដែលរៀបរាប់លម្អិតអំពីចំនួនទឹកប្រាក់ដែលម្ចាស់ប្រើប្រាស់កាំភ្លើងដែលត្រូវបានហាមប្រាម នឹងទទួលបានការទិញមកវិញក្នុងតម្លៃសមរម្យ ។

រដ្ឋាភិបាលកាណាដាបានប្រកាសតម្លៃសម្រាប់កាំភ្លើងគ្រប់ភេទ ក្នុងនោះកាំភ្លើង AR-15 នឹងទទួលបានទឹកប្រាក់១.៣៣៧ដុល្លារកាណាដា។ នេះជាកម្មវិធីទិញអាវុធឡើងវិញរបស់រដ្ឋាភិបាល ក្រោយពីរដ្ឋាភិបាលបានដាក់បញ្ជូនអាវុធ ១៥០០ប្រភេទក្នុងការហាមឃាត់។ សកម្មភាពខាងលើកើតមានក្រោយពេលប្រទេសកាណាដា ប្រឈមនឹងការបាញ់ប្រហារជាប្រវត្តិសាស្ត្រ សម្លាប់មនុស្ស ២២នាក់ ។
នាយកដ្ឋានសុវត្ថិភាពសាធារណៈកាណាដា បានប្រកាសថា តារាងតម្លៃដែលរដ្ឋាភិបាលបានដាក់ចេញ ក្នុងនោះកាំភ្លើង Swiss Arms SG550 នឹងទទួលបានប្រាក់៦.២០៩ដុល្លារកាណាដា ពេលយកទៅប្រគល់ឲ្យរដ្ឋាភិបាលវិញ។
គណបក្សប្រឆាំងជឿជាក់ថា កម្មវិធីទិញអាវុធមកវិញនេះ គឺអាចទប់ស្កាត់លំហូរអាវុធខុសច្បាប់ចូលប្រទេសកាណាដា ដែលជាមូលហេតុបង្កឱ្យមានអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅក្នុងប្រទេសនេះ៕ ដោយ ធីរីណា

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print