ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៦៤នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៧ករណីទូទាំងប្រទេស នៅថ្ងៃទី២៩ ខែកក្កដានេះ ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃសុក្រទី២៩ ខែកក្កដា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៦៤នាក់ រួមមាន ៖ជួញដូរ ១០ករណី ឃាត់ ១៣នាក់ ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៥នាក់ ,ប្រើប្រាស់ ១៤ករណី ឃាត់ ៤៦នាក់(ស្រី ៤នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន(Ice) ស្មេីនិង ១៣៤,៧១ក្រាម និង៧កញ្ចប់តូច ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១១ករណី ឃាត់ ៣១នាក់ ស្រី ៤នាក់ ចាប់យកIce ៣,៩២ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣១,៦២ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១៥ក្រាម។
៤ / កំពង់ឆ្នាំង៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៧៧ក្រាម។
៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។
៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។
៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យក Ice ៩៣,៤២ក្រាម ។
៨ / ស្វាយរៀង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៨៣ក្រាម ៕ដោយ៖ស តារា
រូបភាព៖ឯកសារ