បុរសជនជាតិចិន ៣ នាក់ ជិះម៉ូតូទឹកបុកគ្នាក្នុងសមុទ្រ ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសជនជាតិចិន ៣ នាក់បាននាំគ្នាជួលម៉ូតូទឹកជិះបើកលឿនហើយជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ហើយក៏ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតមានឡើងនៅលើផ្ទៃទឹកសមុទ្រនៅម៉ោង៥ល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចឆ្នេរឯករាជ្យ ស្ថិតនៅភូមិ ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ (សាកសព)ឈ្មោះ FU GUI ភេទប្រុស ជនជាតិ ចិន អាយុ ២៣ ឆ្នាំ។ យោងតាមការបំភ្លឺរបស់មិត្តភក្ដិជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោងប្រហែល ៤ រសៀល ជនរងគ្រោះ និងមិត្តភក្តិចំនួន ៣ នាក់ បានទៅហូបបាយជុំគ្នា។ បន្ទាប់ពីហូបបាយរួច ពួកគេក៏បានជួលម៉ូតូទឹកចំនួន ២ គ្រឿង ដើម្បីជិះកម្សាន្ត លុះរហូតដល់ម៉ោងប្រមាណ ៥ រសៀល ដោយការធ្វេសប្រហែសរបស់ជនរងគ្រោះ និងមិត្តភក្តិ បានបើកម៉ូតូទឹកជ្រុលបុកគ្នាមួយទំហឹងជាហេតុធ្វើឱ្យជនរង គ្រោះធ្លាក់ចូលក្នុងទឹកសមុទ្រភ្លាមៗ ខណៈនោះមិត្តភក្តិក៏បានចុះក្នុងទឹកដើម្បីស្រង់ជនរងគ្រោះមកលើគោក រួចក៏បានទូរសព្ទហៅរថយន្តពេទ្យដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ លុះពេលរថយន្តសង្គ្រោះមកដល់ក្រុមគ្រូពេទ្យបានពិនិត្យ និងប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។

យោងតាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច័យ និងតាមការពិនិត្យសាកសពរបស់ការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានសន្និដ្ឋានថា ជនរងគ្រោះរងរបួសចំផ្នែកក និងក្បាលធ្ងន់ធ្ងរ ទើបស្លាប់ភ្លាមៗហើយមិនអាចសង្គ្រោះបាន។

បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនការិយាល័យពិនិត្យវិភាគទីកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារសព៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print