អតីតអភិបាលខេត្តកំពង់ឆ្នាំងលោកឈួរ ចាន់ឌឿន ព្រមប្រគល់ដី២២កន្លែងជូនរដ្ឋវិញ

ចែករំលែក៖

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា លោកឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានយល់ព្រមប្រគល់ដីចំនួន២២កន្លែងជូនរដ្ឋវិញ។ នេះជាការប្រកាសនៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ ពុករលួយ​លើក​ទី​១៤ អាណត្តិ​ទី៣របស់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា។ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បន្តថា​ ករណី​លោកឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​រង​ពាក្យបណ្តឹង​ជាច្រើន​ពី​មន្ត្រី​កងទ័ព​ និង​ប្រជាជន​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី ​ដែលដី​ខ្លះ​មាន​ពាក្យបណ្តឹង​រហូតដល់​៩ក៏មានដែរ​។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ​បាន​បន្តទៀតថា​ ចុងក្រោយ​នេះលោក​ឈួ​រ ច័ន្ទ​ឌឿ​ន​បានយល់ព្រម​ប្រគល់​ដី​ចំនួន ​២២កន្លែង ក្នុងនោះ​មាន​២១​កន្លែង​ប្រគល់ជូន​រដ្ឋ​ និង​១​កន្លែង​ជូន​ម្ចាស់​ដើម​វិញ​។ ក្នុងចំណោម​ដី​ទាំង២២​កន្លែង​នោះ​ មាននៅ​សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង២ ​កន្លែង, ស្រុក​រលាប្អៀរ​២​កន្លែង, ស្រុក​សាមគ្គី​មានជ័យ៦កន្លែង, ស្រុក​កំពង់លែង១​កន្លែង, ស្រុក​ទឹកផុស១០​ កន្លែង​ និង​ស្រុក​កំពង់ត្រឡាច១​កន្លែង​។

ករណី​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​ប្រគល់​ដី​ជូន​រដ្ឋ​ ២២​កន្លែង​នេះ​ ត្រូវបាន​ប្រតិភូ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​នៅ​សាលាខេត្ត​កំពង់ឆ្នាំងនា​ថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីជូន ដំណឹងដល់​លោក​អភិបាលខេត្ត ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អំពី​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវទៅលើ​ករណី​គាត់​និង​ការ​រួមគ្នា​ដោះស្រាយ​បញ្ចប់​ទាំងស្រុង​រាល់​ពាក្យ​ប្តឹង​មកអង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​ក្នុង​ខេត្ត​៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print