Breaking News: លោកស្រី អគ្គនាយិកា , អង្គភាពមជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” ចេញសេចក្ដីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ : សេចក្តីប្រកាសគាំទ្រ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លើកទី១០ របស់រដ្ឋសភាជាតិ ដោយ លោកស្រី អគ្គនាយិកា , អង្គភាពមជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត”  ។

តាមរយៈ សេចក្តីប្រកាសគាំទ្រ អគ្គនាយិកា , អង្គភាពមជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” បានថ្លែងថា, នាងខ្ញុំ កែកុល សោភា ក្នុងនាមជាអគ្គនាយិកានៃមជ្ឈមណ្ឌលសារព័ត៌មាននគរវត្ត និងជា ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លើកទី១០ ក្នុងបុព្វហេតុនៃនិរន្តរភាព និងឧត្តមប្រយោជន៍ ជាតិ។

នាងខ្ញុំយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ នាពេលនេះ គឺបង្ហាញពីការ អនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងក្នុងគោលបំណងការពារឧត្តមប្រយោជន៍ជាតិ សំដៅធានា ស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចំបងក្នុងការដឹកនាំការងារ ទូទៅរបស់រដ្ឋឱ្យដំណើរការប្រព្រឹត្តទៅដោយរលូននៅគ្រប់កាលៈទេសៈ និងប្រកបដោយនិរន្តរភាព ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ ជា ពិសេសការពារនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស ជាតិមាតុភូមិឱ្យកាន់តែរីកចំរើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្ត្រខ្មែរ។ បន្ថែមពីលើ នេះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីធានាការអនុវត្តឆន្ទៈរាស្ត្រខ្មែរដែលសម្តែងឡើងតាមរយៈការ បោះឆ្នោត និងបញ្ចប់នូវវប្បធម៌អ្នកឈ្នះជាចំណាប់ខ្មាំងរបស់អ្នកចាញ់៕ 

ដោយ : សុខ ខេមរា

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print