នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤២ សូមគាំទ្រយ៉ាងពេញទំហឹង នៃកិច្ច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ កងទ័ពជើងគោក សូមគាំទ្រយ៉ាងពេញទំហឹង នៃកិច្ច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់ព្រះរាជាណាចក្រកម្ពុជា។
ញត្តិគាំទ្រ របស់ កងពលតូចថ្មើរជើងលេខ៤២

យើងខ្ញុំជានាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចថ្មើងជើងលេខ៤២
– សូមធ្វើការគាំទ្រទាំងស្រុង នៃកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃ២៨ ខែ កក្កដា ឆ្នាំ២០២២ ដែលបានអនុម័តលើសេចក្តីព្រាង ច្បាប់ – ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩មាត្រា ៩៨ថ្មីមាត្រា១០២ថ្មីមាត្រា១១៩ថ្មី(មួយ)និង មាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ។

ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនាពេលនេះ ពិតជាធ្វើឡើងក្នុងគោលបំណង ឧត្តម ប្រយោជន៍របស់ជាតិ សំដៅធានាស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិដែលមានបេសកម្មចំបង ក្នុងការដឹកនាំការងារទូរទៅរបស់រដ្ឋដំណើរការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយនិរន្តភាពនៅគ្រប់កាល:ទេស: ធានាការពារនិងថែរក្សាឲ្យបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណ: និងស្ថេរភាពនយោបាយរបស់ ជាតិ នៅគ្រប់កាល:ទេស:ដែលជាគ្រឹះ សំរាប់អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជា ជនកម្ពុជា ។

យើងទាំងអស់គា្ន ជានាយទាហាន នាយទាហានរង និងពលទាហានកងពលតូចថ្មើរជើងលេខ៤២នៃយោធភូមិភាគទី៤ សូមធ្វើការ គាំទ្រការធ្វើវិសោធនកម្មលើកនេះ ពិតជាធានានូវដំណើការជាប្រក្រតីនៃស្ថាប័នជាតិ គោរពគោលការគ្រឹះនៃរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបរបបសភានិយមនិងលើក

កំពស់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ ប្រើអំណាចរបស់ខ្លួនតាមរយ:ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្ររៀងរាល់៥ឆ្នាំម្តង ប្រកបដោយលក្ខណ:សេរី និងយុត្តិធម៌ ស្របតាមគោលការណ៍ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់នឹងបទដ្ឋានគតិយុត្តិជាធរមាន ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print