ខេត្តសៀមរាប : សូមបញ្ជាក់ថាជនសង្ស័យដល់ទំនើងរូបនេះ បាញ់បោះសេរីហើយ , នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ប្រើពាក្យព្រហើនបំផុត ! ខណៈប្រើពាក្យថា, បាញ់ ៤ គ្រាប់សូមទាមទារសិទ្ធិ ៤ ដែរ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានកើតជាចម្ងល់ដោយសើចចំអកថា, ប្លែកៗ ឧកញ៉ាស៊ឹង ប៊ុណ្ណា បាញ់ ៤គ្រាប់ សុំសិទ្ធិ ៤យ៉ាង
១ សិទ្ធិក្នុងការរស់នៅពេញលេញ
២ ក្នុងការទំនាក់ទំនងពេញលេញ
៣ សិទ្ឋិក្នុងការរកស៊ីពេញលេញ
៤ សិទ្ធិក្នុងការទំនាក់ទំនងពេញលេញ
អញ្ចឹងសមត្ថកិច្ចបន្ថែមសិទ្ធិមួយទៀតឱ្យគាត់
៥ សិទ្ធិក្នុងការជាប់គុកពេញលេញ ដោយគ្មានវប្បធម៌អន្តរាគមន៍
បទល្មើសនេះត្រូវជាប់គុកពេញលេញយ៉ាងតិចចាប់ពី ២-៣ឆ្នាំ ។
នៅមុននេះ ! ជនត្រូវចោទ ពីបទបាញ់បោះសេរីរក្សានិងប្រើប្រាស់អាវុធខុសច្បាប់។
នៅទីបំផុតក្រោយពីបានសាកសួរចប់ តុលាការ ខេត្តសៀមរាបបានសម្រេចឃុំខ្លួន លោកស៊ឹង ប៊ុណ្ណា ដាក់ ពន្ធនាគារ ជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២២ នេះ ពីបទប្រើប្រាស់អាវុធខុសច្បាប់។
លោក ស៊ឹង ប៊ុណ្ណា ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន ក្រោមបញ្ជាផ្ទាល់របស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
លោក ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំម ហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីបានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួន លោក ស៊ឹង ប៊ុណ្ណ សមត្ថកិច្ចបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លី ១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន០៦គ្រាប់ និងបង់មួយ ទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន០៧គ្រាប់ និងសំបកគ្រាប់ ដែលបាញ់រួចចំនួន០៣គ្រាប់។
បើតាមមន្ត្រីបញ្ចាក់ថា ជនសង្ស័យបានឆ្លើយសារភាពថា គាត់ ពិតជាបានបាញ់ចំនួន០៤គ្រាប់ពិតប្រាកដមែន ដោយមូលហេតុខឹងនឹងប្រពន្ធរបស់គាត់ត្រលប់មកផ្ទះវិញយឺត។
ស្រ្តីឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺប្រាប់ សមត្ថកិច្ចថា មានករណីផ្ទុះអាវុធចំនួន០៤គ្រាប់ពិតប្រាកដមែន បង្កឡើងដោយប្តីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ដោយ មូលហេតុខឹងនឹងរូបគាត់ត្រលប់មកផ្ទះយប់ជ្រៅ។
សូមរំលឹកថា ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២ ជាងយប់ ថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយ កន្លែង ស្តិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប ៕
ដោយ : សិលា