លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំផ្នែករដ្ឋបាលជលផលផាត់សណ្តាយចុះបង្ក្រាបបទល្មើសនេសាទជុំវិញបឹងទន្លេសាប

ចែករំលែក៖

ខេត្តកំពង់ធំ៖  ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២
លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាលជលផលបារាយណ៍ សង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកតាំងគោក,ស្រុកស្ទោង និងសហគមន៍នេសាទបឹងប្រសាន ចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល។

ការចុះបង្ក្រាបបទល្មើស និងអនុវត្តជាក់ស្ដែងទៅតាមគោលដៅ នៅត្រង់ចំណុច÷ ព្រែកតាសោមតូច ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។រោងសេះ បឹងទុង និងបងកក់ ឃុំស្រឡៅ ស្រុកបារាយណ៍។ បឹងសន្ទូង ឃុំប្រឡាយ ស្រុកស្ទោង លទ្ធផលអនុវត្តបាន÷ ៣ករណី វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងរួមមាន: របាំងសាច់អួនចំនួន២របាំង ប្រវែង៥០០ម៉ែត្រ របាំងស្បៃមុងចំនួន១៦របាំង ប្រវែង១៣៥០ម៉ែត្រ ឡុកចំនួន២៦គ្រឿង លូចំនួន៣២មាត់ បង្គោលចំនួន១០០០ដើម ចាក់លែងកូនត្រីចំនួន៤៥គ.ក្រ។

លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ពីការនេសាទត្រីហួសដែនកំណត់ដែលមានលក្ខណៈទ្រង់ទ្រាយធំ ព្រោះរដូវទឹកឡើង គឺជារដូវត្រីពងដែលរាជរដ្ឋាភិបាលកំពុងហាមឃាត់។ សូមចូលរួមថែរក្សាធនធានធម្មជាតិនៅក្នុងបឹងទន្លេសាបនេះ ដើម្បីឱ្យពូជត្រីមានច្រើនសម្បូរបែប ហើយមានស្រួលដល់បងប្អូនប្រជាពលរដ្ឋ នេសាទជាលក្ខណៈគ្រួសារ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print