នគរបាលប៉ុស្តិ៍បឹងកេងកង២ម្នាក់ស្រាប់តែរាលកៃកាំភ្លើង ផ្ទុះឡើងចំនួន០៣គ្រាប់ ក្នុងហាងកាហ្វេ យីហោ KSS COFEE

ចែករំលែក៖

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវវត្តទួល ស្ថិតក្នុងហាងកាហ្វេ យីហោ KSS COFEE សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
កន្លែងហាងកាហ្វេកើតហេតុនេះ គឺជាហាងកាហ្វេរបស់កីឡាករបាល់ទាត់ល្បីឈ្មោះម្នាក់ តែគាត់សុំមិនបង្ហាញអត្តសញ្ញាណទេ មុនពេលមានការភ្ញាក់ផ្អើល នៅក្នុងហាងកាហ្វេនេះ គឺមានការជួបជុំផឹកស៊ីសប្បាយក្អាកក្អាយ និងមានអ្នកចូលចន្លោះពី០៥នាក់ទៅ០៦នាក់។ ខណៈពេលកំពុងតែផឹកស៊ីសប្បាយស្រវឹងស្រឿងៗនោះ ក៏មានបុរសម្នាក់ក្នុងចំណោមគ្នីគ្នាគេទាំងអស់ បានចេញមកឈរនៅក្រៅ ហើយក៏មានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះលឿនឆ្លងកាត់ផ្លូវនោះ មកកៀររូបគាត់តែម្តង។ ភ្លាមៗនោះ បុរសរូបនេះក៏ខឹងយ៉ាងខ្លាំង រួចក៏ដកកាំភ្លើងខ្លីតូចចេញពីក្នុងហោប៉ៅខោអាម៉េបញ្ចូលគ្រាប់គំរាម បណ្តាលឲ្យធ្លាក់គ្រាប់កាំភ្លើងចេញក្រៅ ហើយបុរសរូបនោះ ក៏បញ្ចូលគ្រាប់ម្តងទៀត តែភ្លាត់ស្នៀតរាលកៃ បណ្តាលឲ្យផ្ទុះតែម្តង តែមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ ។

_ ជនបង្ករឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខF11ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ នគរបាលប៉ុស្តិ៍បឹងកេងកង២ ។

_ សំភារៈដកហូតរួមមានៈ
_ អាវុធខ្លីមួយដើមម៉ាក ប្រាក់ហា ពណ៍ខ្មៅលេខ Z517054
_បង់ចំនួន០១
_គ្រាប់ចំនួន០៥គ្រាប់
_សំបកគ្រាប់ចំនួន០២គ្រាប់
_ស្រោមចំនួន០១។

បន្ទាប់ពីបង្កហេតុរួច បុរសជាជនខ្មាញ់កាំភ្លើងបានប្រមូលយកសំបកគ្រាប់ទុក រួចធ្វើដូចគ្មានរឿងអ្វីកើតឡើងឡើយ ប៉ុន្តែប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះមានការភិតភ័យស្លន់ស្លោ និងបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗផងដែរ។
សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសចំនួន៥នាក់ ក្នុងនោះមានម្នាក់ជាអ្នកបង្កហេតុ នាំទៅកាន់អធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីសាកសួរនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print