កម្លាំងទាហានរំដោះប្រជាជនចិន (PLA) បានតស៊ូពុះពាររាល់គ្រប់ឧបសគ្គក្នុងគោលដៅក្លាយទៅជាកម្លាំងទាហានដ៏ទំនើបលំដាប់ពិភពលោក អាចបំពេញតម្រូវការការពារសន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិនបានយ៉ាងល្អប្រសើរ។ កិច្ចការនេះត្រូវបានប្រគល់ឱ្យដោយប្រធានាធិបតីចិន Xi Jinping និងក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិម រដ្ឋមន្ត្រីការពារជាតិចិនលោក Wei Fenghe បានពាំនាំនូវការដឹងគុណរបស់មេដឹកនាំចិនចំពោះទាហាន PLA ក៏ដូចជាអ្នកដែលបានរួមចំណែកក្នុងការអភិវឌ្ឍយោធាចិន។
ក្នុងថ្ងៃអនាគតកម្លាំងទាហាន PLA នឹងបង្កើតកម្លាំងរបស់ខ្លួនតាមរយៈការកែទម្រង់ ធ្វើទំនើបកម្មឱ្យក្លាយទៅជាកម្លាំងទាហានលំដាប់ពិភពលោក អាចបំពេញរាល់តម្រូវការរបស់ប្រទេសជាតិ ។
នៅថ្ងៃទី ១ខែសីហា ទស្សនាវដ្តី Qiushi ដែលជាទស្សនាវដ្តីរបស់ គណៈកម្មាធិការមជ្ឈិមបក្សចិន បានផ្សព្វផ្សាយសុន្ទរកថារបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលលោកបានថ្លែងក្នុងឱកាសទិវាបង្កើតយោធាគម្រប់៩០ឆ្នាំ កាលពីឆ្នាំ ២០១៧ ដែលបញ្ជាក់ថា សារសំខាន់របស់កម្លាំងទាហានគឺត្រូវតែកែទម្រង់ធ្វើឱ្យថ្មីជានិច្ច និងត្រូវចងចាំនូវភារកិច្ចរបស់ខ្លួនគឺតស៊ូដើម្បីប្រជាជនចិន។
នៅក្នុងពិធីនោះដែរ ចិនបានបង្ហាញអាវុធទំនើបៗជាច្រើនរបស់ខ្លួន ក្នុងនោះមាននាវាចម្បាំងយន្តហោះចម្បាំង កាំជ្រួចមីស៊ីលជាដើម៕ ដោយ ធីរីណា
រូបថត : THX
រូបថត :China Military