ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកនៅរសៀលថ្ងៃចន្ទទី០១ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វា បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
របាយការណ៍ដដែលបន្តថា ជនសង្ស័យឈ្មោះ យិត សុខវ៉េត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅរោងកម្មករការដ្ឋានសំណង់ ផ្លូវជាតិលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ សារិត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មុខរបរជាជាងកាត់កញ្ជាក់។
ប្រភពដដែលបន្តថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី រំលងអាធ្រាត្រ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីយកកាំបិតបុ័ងតោកាប់បណ្តាលរងរបួសធ្ងន់ធ្ងរ ស្ថិតនៅចំណុចរោងកម្មករការដ្ឋានសំណង់(ផ្សារយុំាង) ផ្លូវជាតិលេខ៦ ក្រុមទី១២ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បច្នុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិធីច្បាប់៕
ដោយ៖សហការី