លោកបណ្ឌិត សុខ ទូច : ការចិញ្ចឹមសត្វជាការលំបាកតែត្រូវតែទៅមុខ ដោយលើជំហ៊ានៗ

ចែករំលែក៖

ភ្នំពេញ : លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដូចថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីលោកបានលើកឡើងអំពីការចិញ្ចឹមជ្រូកព្រៃ លោកបណ្ឌិតក៏បាន បន្តការផ្ដល់ជាគំនិត ដល់បងប្អូនជនរួមជាតិ បន្តសកម្មភាព ការចិញ្ចឹមសត្វ ដើម្បីទទួលបានផល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងនោះលោកបណ្ឌិត សុខ ទូច បានសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា, ការចិញ្ចឹមសត្វជាការលំបាកតែត្រូវតែទៅមុខ ដោយលើជំហ៊ានដូចតទៅ:

 1. ត្រូវមានការច្បាស់លាស់នៅចក្ខុវិស័យ

 2. រៀបចំប្លង់មេឲ្យបានច្បាស់លាស់

 3. ត្រូវមានការប្តេចជ្ញាចិត្តច្បាស់លាស់

 4. ត្រូវដាក់ចិត្តស្រលាញ់ទៅលើសត្វដែលយើងចិញ្ចឹមដូចជាគ្រួសារ ព្រោះវាត្រូវការយកចិត្តទុក្ខដាក់។

 5. ត្រូវមានជំនាញច្បាស់លាស់មិនមែនគ្រាន់តែទ្រឹស្តីទេ ត្រូវការអនុវត្តន៍ជាក់ស្តែង។

 6. ត្រូវតែកែច្នៃផលិតផលវត្ថុធាតុដើមអាចផលិតនៅក្នុងស្រុកឲ្យអស់លទ្ធភាព។

 7. ត្រូវមានបន្ទប់ពិសោធន៍មួយ ដែលល្អ

 8. មន្ត្រីត្រូវតែមានភាពស្មោះត្រង់ដើរលើផ្លូវជាមួយគ្នា

 9. ត្រូវមានសីលធម៌នៃវិជ្ជាជីវៈ ឲ្យបានត្រឹមត្រូវ

 10. ត្រូវមានកញ្ចប់ថវិកា ឆ្លើយតបទៅនិងគំរោង។

 11. ប្រជាជនយើងត្រូវតែមានមោទកភាពផលិតផលក្នុងស្រុក នោះយើងអាចជួយអ្នកផលិតក្នុងស្រុកបាន។ 

12.គាំទ្រនិងលើកទឹកចិត្តពីរដ្ឋ លើផ្នែកថវិកា នយោបាយ និងកម្មសិទ្ធបញ្ញា។

 លោកបណ្ឌិតបានលើកថា, ដូចនេះបើយើងដើរខុសពីនេះ យើងនិងមានអហានិភ័យខ្ពស់ណាស់ ៕

ដោយ: សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print