លោកស្រី Nancy Pelosi ត្រូវបានគេរំពឹងថានឹងទៅដល់អាកាសយានដ្ឋាន Songshan តៃវ៉ាន់នៅម៉ោង 10:20 យប់នេះ

ចែករំលែក៖

ទីក្រុងតៃវ៉ាន់ : លោកស្រី Nancy Pelosi ត្រូវបានគេរំពឹងថានឹងទៅដល់អាកាសយានដ្ឋាន Songshan តៃវ៉ាន់នៅម៉ោង 10:20 យប់នេះ ត្រូវជាម៉ោង9:20 នៅស្រុកខ្មែរ។

បើតាមកាសែត South China Morning Post បានរាយការណ៍នៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាម៉េរិកដែលបានដឹកលោកស្រី Pelosi ទៅកាន់ប្រទេសម៉ាឡេស៊ី បានចាកចេញវិញហើយនៅម៉ោង 3:42 រសៀល ប៉ុន្តែពុំមានប្រភពច្បាស់​ការណ៍ថា​មានលោកស្រី​នៅ​លើ​យន្តហោះនោះដែរ​ឬយ៉ាងណាទេ។ 

លោកស្រី Pelosi អាយុ៨២ ជាមនុស្សសំខាន់របស់អាម៉េរិកដែលឈរនៅលំដាប់លេខរៀងទី២អាចស្នងដំណែងប្រធានាធិបតីបន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Kamala Harris៕

ដោយ : លោក ពុយ គា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print