កីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១

ចែករំលែក៖

ភ្នំពេញ​៖​ ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ​នៅព្រឹកថ្ងៃ​ពុធ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានអបអរសាទរកីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់ថា៖​ សូមអបអរសាទរ កីឡាការិនី សន សាល ទទួលបានមេដាយមាស លើវិញ្ញាសាឯកត្តជនប៊ូស្យា ប្រភេទពិការ BC 2 ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី​ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

បន្ថែមពីនេះ​ សម្ដេច​តេជោ​ សូមជូនពរកីឡាករ កីឡាការិនីយើងទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print