ខេត្តស្វាយរៀង៖ ក្រុមចោរបានលួចគាស់ តូបលក់ទូរសព្ទនិងលក់
គ្រឿងអលង្ការ
នៅផ្សារកំពង់ចកនិងប្រមូលយកទ្រព្យសម្បត្តិអស់មួយចំនួនធំទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២ខែសីហាឆ្នាំ២០២២នៅនៅចំណុចផ្សារកំពង់ចកឋិតក្នុង ភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល។
សមត្ថកិច្ចនគរបាលបានអោយដឹងថាម្ចាស់តូបរងគ្រោះមានឈ្មោះ
ឈ្មោះគឹម តារា ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរលក់ទូរសព្ទនិងគ្រឿងអលង្ការ(ធ្វើពីប្រាក់)រស់នៅភូមិឃុំកើតហេតុខាងលើ។
បើតាមម្ចាស់ផ្ទះឈ្មោះគឹម តារា បានប្រាប់សមត្ថកិច្ចថា
សម្ភារៈដែលបាត់បង់រួមមាន បាសម៉ាកJ B Lចំនួន០១និងគ្រឿងអលង្ការធ្វើអំពីប្រាក់ចំនួន៣ដំឡឹងដោយសរុបទឹកប្រាក់១,៥០០,០០០៛។
ក្រោយពីមានការភ្ញាក់ផ្អើលថាមានចោរចូលគាស់តូបក៏មានបើកមើលតាមកាំម៉េរ៉ាសុវត្ថិភាពដោយឃើញថាក្រុមចោរមានគ្នា២នាក់បានកាន់របស់របរសម្ភារៈដែលធ្វើសកម្មភាពរួចក៏បានឡើងជិះម៉ូតូមួយគ្រឿងចេញទៅបាត់តែម្ដង។
បច្ចុប្បន្នកំលាំងសមត្តកិច្ចកំពុងស្រាវជ្រាវមុខសញ្ញាជនសង្ស័យមកផ្ដន្ទារទោសអោយខានតែបាន៕
ដោយ៖ សុថាន