បង្ក្រាប​ និងឃាត់ខ្លួនអ្នកលេងភ្នាល់ជល់មាន់ខុសច្បាប់ចំនួន ០៦នាក់ នៅស្រុកបាណន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បេី​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការ បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) ០១ករណី ឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ៦នាក់ កាលពីរសៀលថ្ងៃទី០២​ ខែសីហា​ម្សិលមិញនេះ​ ស្ថិតត្រង់ចំណុចឈ្នាន់បី ក្នុងភូមិសាស្ត្រភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។

របាយការណ៍​ដដែល​បន្តថា​ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់អ្នកប្រព្រឹត្តល្បែងចំនួន ០៦នាក់រួមមាន​៖ ១-ឈ្មោះ ផុន សុភ័ណ្ឌ ហៅ ឡន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ២-ឈ្មោះ កុយ រាយ ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៣-ឈ្មោះ អាត់ ឈឿត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៤-ឈ្មោះ លី ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៥-ឈ្មោះ ឆយ ឈៀង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ៦-ឈ្មោះ ប៉ាន់ រ៉េត ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិកំពង់អំពិល ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
-មាន់ឈ្មោលចំនួន ០៣ក្បាល
-កៅស៊ូហ៊ុំធ្វើសង្វៀនសម្រាប់ប្រជល់មាន់ ០១
-ជញ្ជីងថ្លឹងមាន់ ០១
-ឆ្នាំងដាំទឹកស្អំមាន់ ០១
-ធុងទឹក ០១
-ស្បែកជើង ០២សំរាប់
-ម៉ូតូចំនួន ០៤គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកលេងភ្នាល់ជល់មាន់ខុសច្បាប់ខាងលើអោយបញ្ឈប់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ រួចអនុញ្ញាតឱ្យក្រុមគ្រួសារមកធានាត្រឡប់ទៅសហគមន៍វិញ៕

...

ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print