សម្តេចតេជោ ហ៊ុនសែន : “ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ” មិនមែន “ឯកភាពដើម្បីប្រឈមមុខដាក់គ្នា” នោះទេ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥៖ «កម្ពុជា សូមសង្កត់ធ្ងន់ពីគោលជំហររបស់ខ្លួន ក្នុង “ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ” មិនមែន “ឯកភាពដើម្បីប្រឈមមុខដាក់គ្នា” នោះទេ។ យើងត្រូវព្យាយាមផ្តោតលើបញ្ហាដែលបង្រួបបង្រួមយើងទាំងអស់គ្នា ជាជាងផ្តោតលើបញ្ហាដែលនាំឱ្យយើងបែកបាក់គ្នា។ យើងត្រូវផ្តល់អាទិភាពឱ្យ សន្តិភាព ខ្ពស់ជាងអ្វីទាំងអស់»។
សូមអបអរសាទរគំនិតដឹកនាំផ្តួចផ្តើមដ៏ឈ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងការជ្រើសយកទីក្រុងភ្នំពេញ ជាលេខាធិការដ្ឋាន RCEP (អាសិប) ដែលដើរតួនាទីសម្របសម្រួល និងអនុវត្តន៍ ពាណិជ្ជកម្មសេរីក្នុងតំបន់ សរុប១៤ប្រទេស។
ប្រធានអាស៊ានឆ្នាំ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការខកចិត្តដែលយោធាមីយ៉ាន់ម៉ាធ្វើការប្រហារជីវិតមនុស្សចំនួន ៤នាក់ដែលប្រឆាំងនិងខ្លួន។ សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ការនេះនឹងបង្ខំចិត្តឲ្យអាស៊ានគិតគូរឡើងវិញពីការអនុវត្តកុងសង់ស៉ីស៥ចំណុចជាចាំបាច់សម្រាប់ប្រទេសមួយនេះ។
ប្រធានអាស៊ានថានឹង គិតគួរឡើងវិញពីតួនាទីអាស៊ានចំពោះមីយ៉ាន់ម៉ា ក្រោយមានការប្រហារជីវិតសកម្មជនប្រឆាំងកន្លងមកនេះ ! ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print