អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់​ ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង​ញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង អនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួនជន​សង្ស័​យម្នាក់​ ពាក់ព័ន្ធ​និងករណីគ្រឿងញៀន។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២២។

របាយការណ៍​ដដែល​បន្តថា​ លោកវរសេនី​យ៍​ទោ​ វេ​ គឹមចត់​ អធិការនគរបាលស្រុកកំរៀង​ កាលពីវេលាម៉ោង​ ៥​ និង​៥០នាទី​ព្រលប់​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២២ម្សិលមិញនេះ​ បាន​ដឹក​នាំ​កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿង​ញៀន នៃអធិការដ្ឋាននគរបាលស្រុក អនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួនលេខ….តព្រ ចុះថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០​២១ របស់លោក គឹម ហេង ចៅក្រមស៊ីប​​សួរ នៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ឃាត់ខ្លួនជន​សង្ស័​យម្នាក់ ឈ្មោះ ចាន់ ស៊ូថាវ ភេទប្រុ​ស អាយុ៥០ឆ្នាំ មានទីលំនៅភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបា​ត់​​ដំ​បង ពីបទជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រឹត្តិនៅចំណុចក្រុម​ទី១០ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេ​ត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។ ​

ក្រោយឃាត់ខ្លួន​ កម្លាំងនគរបាលស្រុក​ នៅព្រឹកថ្ងៃ​ទី​០៣​ ខែសីហា​នេះ​ បានរៀបចំកសាងសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីបញ្ជូនបន្តទៅ​សាលា​ដំបូងខេត្តបាត់ដំបងចាត់​ការ​តាមនីតិវិធី​ច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print