ពលរដ្ឋ ជនចាស់ជរា មានជីវភាពខ្វះខាត ៤០គ្រួសារ នៅខណ្ឌចំការមន ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ​ ៦កេីត​ ខែស្រាពណ៍​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌចំការមន​ បានរៀបចំពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនចាស់ជរា​​ ចំនួន ៤០គ្រួសារ​ សង្កាត់ទួលទំពូងទី២-​ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន និងលោក​ ព្រុំ​ សំខាន់​ ប្រធានកិត្តិយសអនុសាខា​ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ,​ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ផ្សារដេីមថ្កូវ និងមន្ត្រីពាក់ព័ន្ធ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ។ លោកបានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជាប្រធានតែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

លោក ថេង សុថុល បានលើកឡើងទៀតថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាពប្រចាំថ្ងៃ ។លោកប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ឬត្រូវប្រយ័ត្នបំផុត ជំងឺអុតស្វា ទាំងអស់គ្នា​ ។

ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំលឹកដល់ពលរដ្ឋថា ត្រូវចេះទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំចោលសំរាមពាសវាលពាសកាល នាំអោយសំរាមហូរតាមទឹកភ្លៀង បង្កជាការកកស្ទះតាមមាត់អណ្តូងលូ ឬហូរចូលប្រឡាយ នាំកកស្ទះផ្លូវ បណ្តាលអោយលិចលង់ដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋ ជាចំបង ។

លោក ស៊ុន សិទ្ឋី នាយករដ្ឋបាល បានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម
-មី ០១កេស
-ទឹកស៊ីអ៉ីវ០១យួរ
-ទឹកបរិសុទ្ធ ០១យួរ
-ម៉ាស ២៥សន្លឹក
-ជែលសម្លាប់មេរោគ​ ០១ដប
-ថវិកា ២០,០០០រៀល ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print