ចាប់បុរស២នាក់ដើរឃោសនាអូសទាញបោកប្រាស់ប្រជាពលរដ្ឋឱ្យដាក់លុយរកស៊ីជាមួយខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ នគរបាលស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី ២ ខែសីហា ២០២២ បានឃាត់បុរស២ នាក់ជាតំណាងក្រុមហ៊ុនយូនីស៊ីធី ពីបទឆបោកប្រាក់ប្រជាពលរដ្ឋនៅ ក្នុងខេត្តកំពត និងខេត្តតាកែវអស់រាប់ម៉ឺនដុល្លារ ខណៈជនសង្ស័យទាំង២នាក់កំពុងដើរឃោសនាអូសទាញប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកត្រាំកក់ដាក់ហ៊ុនរកស៊ីជាមួយក្រុមហ៊ុនពួកគេ។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើបន្ទាប់ពីមានប្រជាពលរដ្ឋចំនួន ៤នាក់បានមកដាក់ ពាក្យបណ្ដឹងដល់សមត្ថកិច្ចស្រុកត្រាំកក់ទៅលើបុរសជនសង្ស័យចំនួន២នាក់ទី១ ឈ្មោះ ជៀន វុទ្ធី អាយុ ២៧ឆ្នាំ នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប មុខងារជាតំណាងចែកចាយផលិផលក្រុម ហ៊ុនយូនីស៊ីធី និងទី ២ ឈ្មោះ ឈិន វ៉េត អាយុ ៣៧ឆ្នាំ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត មុខងារជាដំណាងចែកចាយលក់ផលិផលក្រុមហ៊ុនយូនីស៊ីធីពីបទឆបោកប្រាក់។

លោកអធិការស្រុកត្រាំកក់បានបន្តថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្ដឹង ទី១ឈ្មោះ ចាន់ ចី ភេទប្រុស អាយុ៣៥ឆ្នាំនៅភូមិដំណាក់ឈើក្រម ឃុំស្នាយអញ្ជឹត ស្រុកជុំគីរីត្រូវជនសង្ស័យឆបោកប្រាក់អស់ ២៨ ០០០ ដុល្លារ និង៦លានរៀល,ទី២ ឈ្មោះណុប ចាន់ណា ភេទស្រីអាយុ៤០ឆ្នាំ នៅភូមិប្រមូលឃុំត្រមែងស្រុកឈូក ខេត្តកំពតត្រូវជនសង្ស័យឆបោកប្រាក់អស់៣៨៣០០ ដុល្លា,ទី៣ឈ្មោះ កយ ជា ភេទស្រីអាយុ៤០ឆ្នាំ នៅភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជឹត ស្រុកជុំគីរីត្រូវជនសង្ស័យឆបោកប្រាក់អស់ប្រាក់អស់ ៧ ០០០ដុល្លារ និងទី៤ ឈ្មោះស៊ឺម ហ៊ីម ភេទស្រីអាយុ ៣៨ឆ្នាំនៅភូមិដំណាក់ទ្រព្យឃុំក្រាំងស្នាយត្រូវជនសង្ស័យឆបោកប្រាក់អស់ ៤០ ០០០ដុល្លារ។

បើតាមលោកអធិការស្រុកត្រាំកក់ ឌុក ធីយ៉ា ក្រោយពីទទួលបណ្ដឹងនឹងដោយមានបទបញ្ជាពីលោកឧត្ដម សេនីយ៍ទោស្នងការព្រមទាំងមានការដឹកនាំសម្រប សម្រួលដោយលោកព្រះរាជអាជ្ញាសមត្តកិច្ចក៏បានឃាត់ ខ្លួនជនសង្ស័យទាំងពីរមកសាកសួរកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

លោកស្រី កយ ជា តំណាងក្រុមប្រជាពលរដ្ឋទាំង៤នាក់ខាងលើបានថ្លែងដោយសង្ឃឹមថាសមត្ថកិច្ចក៏ដូចជាតុលាការនឹងជួយធ្វើយ៉ាងណាអោយជនសង្ស័យក៏ដូច ជាតំណាងក្រុមហ៊ុនយូនីស៊ីធីសងប្រាក់ត្រលប់មកពួកគាត់វិញព្រោះលុយដែលពួកគាត់យកទៅអោយក្រុមហ៊ុនគឺជាលុយដែលទៅខ្ចីតាមគ្រិះស្ថានហិរញ្ញវត្ថុនិងលុយមួយចំនួនទៀតបានទៅខ្ចីចងការគេដែលនាំឲ្យទាំងលុយការ និងដើមចេះតែឡើងរៀងរាល់ថ្ងៃ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print