មន្ត្រីយោធាជាន់ខ្ពស់៦នាក់នៃកម្លាំងទាហានប៉ាគីស្ថានបានស្លាប់ ក្រោយឧទ្ធម្ភាគចក្រដឹកពួកគាត់ជួបគ្រោះថ្នាក់ពេលកំពុងបំពេញការងារ ។ មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់គឺដោយសារតែអាកាសធាតុអាក្រក់ ។
កម្លាំងទាហានប៉ាគីស្ថាន នៅថ្ងៃទី៣ខែសីហាបានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរកឃើញបំណែកឧទ្ធម្ភាគចក្រ ។ លោក ឧត្តមសេនីយ៍ឯក Sarfraz Ali និងមន្ត្រីយោធា៥រូបទៀតស្ថិតនៅក្នុងចំណោមជនរងគ្រោះ ។
ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់ខាងលើកំពុងតែបំពេញបេសកកម្មជួយសង្គ្រោះពលរដ្ឋជួបគ្រោះទឹកជំនន់នៅក្នុងខេត្ត Balochistan ។ កម្លាំងទាហានប៉ាគីស្ថានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅជិតព្រំដែនប៉ាគីស្ថាន ។ យ៉ាងហោចណាស់ក៏មានមនុស្ស ៤៧៨នាក់ស្លាប់ដោយគ្រោះទឹកជំនន់ ក្នុងនោះមាន ១៣៦នាក់ នៅក្នុងខេត្ត Balochistan៕ ដោយធីរីណា
...
រូបថត : ក្រសួងការពារជាតិប៉ាគីស្ថាន