សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាដែលបានតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍វិវត្តន៍ថ្មីៗនៅ ច្រកសមុទ្រតៃវ៉ាន់

ចែករំលែក៖

ភ្នំពេញ : សេចក្ដីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍វិវត្តន៍ថ្មីៗនៅ ច្រកសមុទ្រតៃវ៉ាន់ និងសូមធ្វើសេចក្ដីថ្លែងការណ៍ដូចខាងក្រោម៖

១. គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសប្រកាន់ខ្ជាប់ជានិច្ចនូវគោល នយោបាយចិនតែមួយដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និង ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

២. គណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាព តានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមកន្លងមក រវាង សាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។

៣. គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះ ស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print