ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន១៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេស នៅថ្ងៃទី០៣ ខែសីហានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន១៧នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ១១នាក់ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់ ,ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែសីហា រួមមាន៖មេតំហ្វេតាមីន(Ice) ស្មេីនិង ៥៣,៧៨ក្រាម និង៥កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ស្មេីនិង០,៧០ក្រាម ។
លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៥អង្គភាព
១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៣ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៤,៤៤ក្រាម និងWy ០,៧០ក្រាម។
៣ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៧២ក្រាម និង២កញ្ចប់តូច។
៤ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,២០ក្រាម។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,១៩ក្រាម ៕ដោយ៖ស តារា
រូបភាព៖ឯកសារ