ភ្នំពេញ៖ នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ ចំនួន៥នាក់(ស្រី១នាក់) របួសធ្ងន់ ៦នាក់(ស្រី២នាក់) និងរបួសស្រាល ១៧នាក់(ស្រី១០នាក់) ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៣ ខែសីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន២៨នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៣លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាឱ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីការពារជីវិតរបស់អ្នក និងក្រុមគ្រួសារ៕ដោយ៖ស តារា
រូបភាព៖ឯកសារ