រយៈពេល៧ខែ ឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ចិន សម្រេចបានប្រមាណជាង ៩ពាន់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការ បរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃ ទី៣ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ជាង ១១ពាន់លានដុល្លារ ។ ដោយឡែក ទើបតែរយៈពេល ៧ខែឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឡើងដល់ជាង ៩ ពាន់លានដុល្លារ​ទៅហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងទៅដល់ ១៥ពាន់លានដុល្លារ។ ដោយយោងហេតុផល ទី១. យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលបានចូល ជាធរមានហើយ, ទី២. ដោយសារយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងកូរ៉េ និងទី៣. យើងមានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ដែលហៅថាអាសិប ដែលបានចូល ជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។

​លើសពីនេះទៀត សម្តេចតេជោ ក៏បានស្នើចិន បន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានដូចជា អង្ករ ផ្លែមៀនជាដើម ហើយនិងបណ្ដាផលិតផលកសិកម្មផ្សេងៗទៀត ដោយសារតម្រូវការនៅទីផ្សារចិនមានច្រើន។ សម្ដេច ក៏បានស្នើឲ្យប្រទេសចិន បន្តបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងស្នើឱ្យប្រទេសចិន បង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។ ក្រៅពីនេះទៀត សម្ដេច ក៏បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាពដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។

ឆ្លើយតបទៅនឹងសំណើរបស់សម្តេចតេជោ លោក វ៉ាង យី គាំទ្រការខិតខំព្យាយាមប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្ដារឡើងវិញទាំងសេដ្ឋកិច្ច ទាំងវិស័យផ្សេងទៀត។ លោកថា ចិន នឹងព្យាយាមជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសនេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print