ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនូវវីដេអូឃ្លីប ដែលជាប្រសាសន៍ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដែលបានចំអកអោយ ទណ្ឌិត សម រង្ស៊ី ,ក្នុងនោះសម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍យ៉ាងខ្លីថា, ស្តាប់ក្មេងប្រដៅមនុស្សចាស់
កំហូច។ សម្តេចតេជោ ថ្លែងទៀតថា, ធ្វើជាមនុស្សចាស់មកទាស់ជាមួយក្មេងគេហៅថាចាស់
ស្ទាវឬចាស់ព្រើល។
ដោយឡែកលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ក៏បានវាយបក សម រង្ស៊ី មិនសំចៃមាត់ដែរ ដោយលោកបណ្ឌិតថ្លែងថា, វាជាការហួសចិត្តមួយដែលមនុស្សចាស់ម្នាក់គឺលោក សម រង្ស៊ី ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បាន ធ្វើការវាយប្រហារ មាក់ងាយរូបខ្ញុំដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្ររបស់ខ្ញុំ។ ខ្ញុំបានបបួលគាត់ភ្នាល់ប៉ុន្តែគាត់មិន ហ៊ានភ្នាល់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា, ខ្ញុំស្មានថាការវាយប្រហាររបស់គាត់មកលើក្មេងម្នាក់ដូចជារូបខ្ញុំ ពីរដងបានល្មមហើយ ប៉ុន្តែខ្ញុំនឹកស្មានមិនដល់សោះ ដោយ ប៉ុន្មានម៉ោងមុននេះគាត់បានចេញមក វាយប្រហារខ្ញុំរឿងដដែល ទៀតដោយគ្មានការខ្មាស់អៀន គ្មានគុណធម៌ និងគ្មានភាពជា ចាស់ទុំ ឬជាបញ្ញវ័ន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាល កម្រឹតខ្ពស់ រួមទាំងការបណ្ដុះបណ្តាលនៅក្រៅប្រទេសផង។ ជាធម្មតាអ្នករៀនសូត្រ គេមិនដែលមើលងាយអ្នករៀនសូត្រដ៏ទៃ ទេ វាខុសតែគាត់ម្នាក់នេះ ដែលនិយាយគ្មានការទទួលខុសត្រូវ។ ហ៊ានថាអោយគេ តែមិនហ៊ានទទួលខុសត្រូវចំពោះសម្ដីរបស់ខ្លួន ឬមួយក៍លោក សម រង្ស៊ី អស់អ្វីនិយាយហើយ បានជាខំ បង្កើតរឿងដើម្បីចាប់យកការទាក់ទាញ កុំអោយគេភ្លេច។ ឬមួយ ក៏លោកខំប្រឹងវាយប្រហារខ្ញុំ ដើម្បីអោយខ្ញុំផ្តល់តម្លៃអោយលោក តាមរយៈការឆ្លើយតប? ពេលមុនគាត់វាយប្រហារឪពុក របស់ខ្ញុំ រហូតដល់ឪពុករបស់ខ្ញុំគាត់ខ្ជិលនឹងឆ្លើយតបព្រោះគ្មាន តម្លៃអ្វីដែលគាត់ត្រូវឆ្លើយតប។ ប្រហែលជាអញ្ចឹងហើយ បានជា ឥឡូវលោកបែរជាមកវាយដល់ក្មេងជំនាន់ក្រោយទៀត ដោយ សង្ឃឹមថាក្មេងនឹងផ្តល់តម្លៃឆ្លើយតបជាមួយលោកយ
លោកបណ្ឌិតថា, ហេតុដូច្នេះ ខ្ញុំសុំអនុញ្ញាតិបន្តិចដើម្បីបកស្រាយអំពីមូលហេតុអ្វី ដែលខ្ញុំបបួលលោក សម រង្សី ភ្នាល់នោះ? ៕
ដោយ : សិលា