ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធ​ករណីរក្សាទុក ចែកចាយ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៥​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង​ អធិការស្រុកមោងឫស្សី​ កាលពីវេលាម៉ោង​ ១០​ និង២០នាទីយប់​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២ និង២០នាទី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចក្រុមទី១៨ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ ចាម ចិន ហៅ ខ្យង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ២-ឈ្មោះ ថុល ថេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦កូនថង់ ទម្ងន់ ៩,៨២ក្រាម
-ថង់សម្រាប់ច្រកថ្នាំញៀន និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងត្រូវកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print