ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្តលោកអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញខេត្ត គណៈអភិបាលស្រុកកំពង់ត្រាច និងអាជ្ញាធរមូលដ្ឋានឃុំអង្គសុរភី ចុះអនុវត្តផ្ទាល់បើកផ្លូវចេញចូលជូនប្រជាពលរដ្ឋចំនួន១៩គ្រួសារ ។
យោងតាមរបាយការណ៍របស់អាជ្ញធរខេត្តកំពតបានអោយដឹងថា ទីតាំងខាងលើនេះកន្លងមកមានការធ្វើរបងបិទលើដីខ្នងប្រឡាយសាធារណៈដែលជាផ្លូវចេញចូលស្ថិតនៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
របាយដដែលបានបញ្ជាក់អោយដឹងទៀតថាក្រោមការសម្របសម្រួលរបស់លោកបណ្ឌិតអភិបាលខេត្តរួចមក ភាគីបំពានបានព្រមព្រៀងបើកផ្លូវទំហំ៥,៥ម៉ែត្រ ជាបណ្ដោះអាសន្ន ព្រមទាំងកាយរុះរើរបងដែលបំពានដើម្បីធ្វើផ្លូវចេញចូលជាប្រយោជន៍សាធារណៈឡើងវិញ។ក្នុងនោះដែបងប្អូនប្រជាពលរដ្ឋក៏បានគោរពដឹងគុណយ៉ាងកក់ក្តៅរបស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតចំពោះចំណាត់ការប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនពួកគាត់៕
ដោយ៖ចន្ទ លីហ្សា