មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ÷បច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត(PWG-RWSSH) សម្រាប់ត្រីមាសទី២ ឆ្នាំ២០២២

ចែករំលែក៖

(កំពង់ធំ)៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត(PWG-RWSSH) សម្រាប់ត្រីមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ។

         ដោយមានអញ្ជើញចូលរួមពី ក្រុមការងារបច្ចេកទេស (PWG-RWSSH) សមាជិកលេខាធិការដ្ឋាន (PWG) ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត អភិបាលរងក្រុង ស្រុក និងអង្គការជាដៃគូពាក់ព័ន្ធផងដែរ។ក្នុងកិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ ១-ដើម្បីបង្ហាញអំពីវឌ្ឍនភាពការងារអនុវត្តន៍បានក្នុងឆមាសទី១ស្តីពីការផ្គត់ផ្គង់ ទឹកស្អាតនិងអនាម័យជនបទ។ ២-ដើម្បីស្វែងរកបញ្ហានូវប្រឈមដែលកើតមានឡើងនៅក្នុងសហគមន៍និងស្វែងរកដំណោះស្រាយ ដែលសមាជិកនៃក្រុមការងារបានជាប្រទះកន្លងមក។៣-កិច្ចពិភាក្សាចែករំលែកបទពិសោធន៍របស់សមាជិកនៃក្រុមការងារបានអនុវត្ថន៍កន្លងមក។

       លោក មុំ ចែម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំកិច្ចប្រជុំនេះគឺធ្វើឡើងជារៀងរាល់ត្រីមាស គឺដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារអនុវត្តផែនការសកម្មភាពខេត្ត ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកម្ពស់អនាម័យជនបទ(ឆ្នាំ២០១៩-២០២៣) និងពិភាក្សា ពិគ្រោះយោបល់គ្នា ដើម្បីជំរុញការងារលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឲ្យទទួលបានលទ្ធផលកាន់ត ល្អប្រសើរឡើងថែមទៀត។ ​

    ឆ្លៀតក្នុងឱកាសនោះលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា៖ ដោយមើលឃើញយ៉ាងច្បាស់អំពីផលប៉ះពាល់អវិជ្ជមាននៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទរាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូក្រោមជាតិគ្រប់លំដាប់ថ្នាក់ក៏ដូចជាការចូលរួមពីសហគមន៍ជាតិ អន្តរជាតិអង្គការដៃគូអភិវឌ្ឍន៍នានា បានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាលរដ្ឋបាលថ្នាក់ដែលបានចូលរួមចំណែកយ៉ាងសកម្មធ្វើឲ្យវិស័យផ្គត់ផ្គត់ទឹកស្អាត និងអនាម័យជនបទ ខេត្តកំពង់ធំ ឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ប្រកបដោយសុខមាលភាព និងកាត់បន្ថយភាពក្រីក្រ ក៍ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ។

     ចុងក្រោយលោក ព្រឹម រដ្ឋា ក៏បានផ្តាំផ្ញើអោយអង្គភាពពាក់ព័ន្ធនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្តកំណត់ផែនការសកម្មភា តាមសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋដើម្បីឆ្ពោះសម្រេចអោយតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងសហគមន៍ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។ និងរៀបចំផែនការ សកម្មភាពអនុវត្តន៍សម្រាប់ ឆ្នាំក្រោយៗទៀត ស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងការធ្វើផែនការ បញ្ឈប់ការ បន្ទោបង់ពាសវាលពាសកាល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print