ភ្នំពេញ : អបអរសាទរពុកពីចម្ងាយ!សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រគល់ជូនពុកនាថ្ងៃនេះ គឺឆ្លុះបញ្ចាំងពីការតបស្នងនូវគុណតម្លៃដែលពុកបានធ្វើការលះបង់ក្នុងរយៈពេលជាងបួនទសវត្សរ៍កន្លងមកនេះ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ កូនៗទាំងអស់គ្នាមានសេចក្តីរំភើបគួរជាទីមោទនៈចំពោះអ្វីគ្រប់យ៉ាងដែលពុក បានធ្វើ។ ទោះបីជាពុកចំណាយពេលដ៏ច្រើនជាមួយកិច្ចការប្រទេសជាតិ ពុកនៅតែបំពេញភារកិច្ចជាឪពុកដ៏ល្អ ហើយជាជីតាប្រកបដោយព្រហ្មវិហារធម៌ចំពោះចៅៗផងដែរ។ នេះជាការថ្លែងរបស់លោក ហ៊ុនម៉ានី អ្នកនឹងតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវជាកូនប្រុសបង្កើតរបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
លោក ហ៊ុនម៉ានី អ្នកនឹងតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, វីរភាព និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅកាត់ថ្លៃពុំបាននេះ គឺជាគម្រូដ៏វិសេសវិសាលសម្រាប់កូនចៅ ក៏ដូចជាយុវជន យុវនារីបន្តវេនទាំងអស់របស់កម្ពុជា ខិតខំ ត្រង់ត្រាប់ រៀនសូត្រតាម ដើម្បីធានាបានថាអនាគតកម្ពុជានឹងរុងរឿងជាដរាប៕
ដោយ : សុខ ខេមរា