បើករថយន្តដេញបុកម៉ូតូស្លាប់ម្នាក់របួសធ្ងន់ម្នាក់ រួចបើកគេចខ្លួនបាត់ សង្ស័យថាជាករណីគំនុំ

ចែករំលែក៖

ភ្នំពេញៈ​ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ខណៈកំពុងតែជិះម៉ូតូក៌ត្រូវរថយន្ដកាមរីហាយព្រីដមួយគ្រឿងបានបើកដេញបុក សង្ស័យថាជារឿងគំនុំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើកាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចខាងមុខភោជនីយដ្ឋាន ព្រាបស តាមបណ្ដោយផ្លូវ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះលួន ឌឿន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សាឬស្សី២​ ខណ្ឌ៧មករា​ និងមានស្រុកកំណើតនៅភូមិភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោងទង ខេត្តតាកែវ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់្យដឹងថា ដំបូងគេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ុគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FV.4537 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ២៤២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងមានរថយន្ដមួយគ្រឿងបើកដេញពីក្រោយហើយពេល ដល់ចំណុចកើតហេតុរថយន្ដបានបន្ថែមល្បឿនបុកម៉ូតូចំពីក្រោយយ៉ាងពេញទំហឹងធ្វើឲ្យម៉ូតូអូសជិត៥០ម៉ែត្ររងការខូចខាតទាំងស្រុងនិងបណ្ដាលឲ្យយុវជនម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកឯម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែករថយន្តបង្កបន្ទាប់ពីបុករួចបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺរូបគេនិងជនរងគ្រោះទាំង២នាក់ទើបតែចេញពីកោះពេជ្រដោយជិះម៉ូតូ២គ្រឿងផ្សេងគ្នា​ ហើយពេលដែលជិះមកដល់រង្វង់មូលវិមានឯករាជ្យក៏ស្រាប់តែមានរថយន្ដកាមរីហាយព្រីដមួយគ្រឿង​ ពណ៍ស មិនចាំស្លាកលេខបានបើកមកពីក្រោយដេញបុកពួកគេតែម្ដងហើយដោយភ័យពេកពួកគេក៏ជិះបំបែកផ្លូវគ្នា ចំណែករថយន្ដបានបើកដេញម៉ូតូជនរងគ្រោះរហូតបុកបានសម្រេច។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងននោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុកនៅឯអធិការនគរបាលខណ្ឌដូនពេញ ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

image

image

image

ដោយ៖​ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print