ពិធីប្រកាសតែងតាំងប្រធានមន្ទីររ៉ែ​ និងថាមពលខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ : នៅព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២២ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរ រ៉ែ និងថាមពល ក្រោមអធិបតីភាព លោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ព្រមទាំមានការអញ្ជេីញចូលរួមពីសំណាក់លោក លោកស្រីប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ទាំង៨ មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន-អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត​ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

គួរបញ្ជាក់ថា​ លោក​ ស៊ុន​ ​ច័ន្ទរក្សា​ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ​ និងថាមពលខេត្តព្រះវិហារថ្មី​ ជំនួសលោក​ យូ​ ចិន្ដាយុត្តិ​ ដែលត្រូវចូលនិវត្តន៍៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print