កម្លាំងអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនជាតិថៃម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការបន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជនជាតិថៃម្នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត នៅព្រឹកថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ ។
លោក នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ករណីនេះធ្វើឡើងក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទើបលោកដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់​ឈ្មោះ អាំងខាន សៃលូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្តោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមនឹងវត្ថុតាង ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិប ទម្ងន់ ០,៦៦ក្រាម​ -ម្សៅក្រាមពណ៌ស​ (ខហិត)​ ចំនួន០១កូនថង់កិប ទម្ងន់០,៣១ក្រាម​ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោក នួន នីណារ៉ូ បានឱ្យដឹងទៀតថា បើតាមការស្ដាប់ចម្លេីយរបស់​ជនសង្ស័យ​ បានសារភាពថា​ ខ្លួនពិតជាបានទិញថ្នាំញៀនមករក្សាទុក សម្រាប់ប្រើប្រាស់ខ្លួនឯងពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និវត្ថុតាងមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ក្រោយ
សួរនាំជនសង្ស័យនិងត្រូវបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print