រថយន្តវេអងដឹកហ្គាស បើកបរក្នុងល្បឿនលឿនលើផ្លូវកោង ជ្រុលទៅបុកតូបលក់ដូរ ក្រឡាប់​ផ្ងារ​ជេីងទាំងយប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ រថយន្តវេអងដឹកហ្គាស បើកបរក្នុងល្បឿនលឿនលើផ្លូវកោង ជ្រុលទៅបុកតូបលក់ដូរ បណ្តាលឱ្យក្រឡាប់ផ្ញារជេីងទាំងយប់ រួចអ្នកបើករថយន្តនោះរត់គេចខ្លួនបាត់ស្រមោល។

យោងតាម​មន្ត្រីនគរបាលក្រុងសែនមនោរម្យ បានឱ្យដឹងថា​ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះកើតកាលពីវេលាម៉ោង ២២ និង១៥នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅផ្លូវជាតិ៧៦ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បង្កឡើង​ដោយរថយន្តម៉ាកវេអង ផ្លាកលេខ ៣E ភ្នំពេញ ៤១៩១ ។ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន​បាត់)។

ចំណែកឯ ជនរងគ្រោះរួមមាន ៖ ១/ ម្ចាសតូបឈ្មោះតឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រងបួសស្រាល និងទី២ ប្រពន្ធឈ្មោះ សម្បត្តិ ស្រីតូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រងរបួសស្រាល ។
៣/ ម្ចាស់តូបឈ្មោះខាំ សុភាព ភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរ លក់ដូរ រងរនួសស្រាល។
៤/ ប្អូនរស់នៅជាមួយឈ្មោះខាំ សុភ័ណ្ឌ ភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល។
៥/ ប្អូនរស់នៅជាមួយឈ្មោះហ៊ុន មូលីកា ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល រស់នៅភូមិសង្កាត់កើតហេតុខាងលើ។

បច្ចុប្បន្នជនរងគ្រោះសម្រាកនៅផ្ទះ ចំណែករថយន្តត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ខាននគរបាលក្រុងសែនមនោរម្យ រងចាំការដោះស្រាយតាមនីតិវិធី ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print