ជិះម៉ូតូឆ្លងផ្លូវជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវលឿនជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៥៦​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តម៉ាកព្រូស​ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BE- 7659 ធ្វេីដំណេីរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជេីងទៅត្បូងខណៈបើកមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GY-6403 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៥៦​ក្នុងទិសដៅពី
កេីតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តពីចំហៀងពេញទំហឹងដួលបោកផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវរងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែង រួចយកទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print