បាញ់ និងចាក់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីលើរថយន្ត នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ, កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកជនល្មើស ខណៈជនដៃដល់គេចខ្លួន !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មានករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីរថយន្ត ហើយបន្ទាប់ពីបាញ់ប្រហាររួច ជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់។ នេះបើយោងតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តព្រះសីហនុបានឲ្យដឹងថា ការបាញ់នេះធ្វើឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានដូលយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅឆ្នេរអូត្រេះទល់មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សេចក្តីរាយការណ៍ដដែលបានបន្តថា, ភ្លាមបន្ទាប់ពីកើតហេតុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងធ្វើ កោសល្យវិច្ច័យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងមានស្នាមគ្រាប់កាំភ្លើង ស្នាមចាក់នឹងកាំបិត ហើយវត្ថុតាងដែលបន្សល់ទុក នៅកន្លែងកើតហេតុរួមមាន៖ គ្រាប់កាំភ្លើង១គ្រាប់ និងកូនកាំបិតមួយដើម។

ចំពោះករណីនេះ កម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់។ ចំណែកសាកសពត្រូវដឹកយកទៅតម្កល់ នៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ។
សូមបញ្ជាក់ផងដែរថា, អំពើឃាតកម្មបានកើតឡើងជាញឹកញាប់នៅក្នុងខេត្តព្រះសីហនុ ភាគច្រើនបង្កឡើងដោយជនជាតិចិន ពួកគេមានទាំងអាវុធប្រើប្រាស់ដោយខុសច្បាប់។ បញ្ហាទាំងអស់នេះ គួរណាស់តែគណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើរដ្ឋបាលតាមមូលដ្ឋាន សណ្ឋាគារ ពិសេសកន្លែងដែលមានលួចបើកលេងល្បែងស៊ីសង កាស៊ីណូ អនឡាញ ដើម្បីធានាជូនសន្តិសុខសណ្ដាប់ធ្នាប់ដល់ប្រជាពលរដ្ឋ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print