អាមេរិកប្រកាសថានឹងធ្វើសកម្មភាព ពាក់ព័ន្ធកោះតៃវ៉ាន់នៅប៉ុន្មានសប្តាហ៍ខាងមុខ

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រកាសថា នឹងអនុវត្តសកម្មភាពដើម្បីរក្សាសន្តិសុខនិងសេរីភាពចរាចរណ៍នៅដែនសមុទ្រកោះតៃវ៉ាន់ ។

នៅក្នុងសេចក្តីប្រកាសកាលពីខែសីហា រដ្ឋលេខាធិការក្រសួងការពារជាតិអាមរិក ទទួលបន្ទុកគោលនយោបាយ លោក Colin Kahl បានឲ្យដឹងថា វិវាទនាពេលបច្ចុប្បន្ន នៅក្នុងតំបន់សមុទ្រកោះតៃវ៉ាន់ ដោយសារតែការធ្វើសមយុទ្ធរបស់ចិន ក្រោយប្រធានរដ្ឋសភាអាមេរិក បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ អាមេរិក នឹងធ្វើសកម្មភាពដើម្បីដំណើរការឡើងវិញតំបន់សមុទ្រអត្តរជាតិ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា នៅថ្ងៃ៩ខែសីហា យោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ ក្រោមសេណារីយ៉ូការពារខ្លួន ប្រឆាំងទប់ទល់ការវាយប្រហារ ពីសត្រូវមកលើដែនកោះនេះ ចំពោះមុខភាពតានតឹងដែលពុំទាន់ថមថយវិញ នៅឡើយទេជាមួយចិន ចាប់តាំងពីដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅតៃវ៉ាន់ កាលពីសប្តាហ៍មុន។
សមយុទ្ធយោធាបាញ់កាំភ្លើងធំខាងលើ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអង្គារនេះ សម្រាប់រយៈពេលជិត១ម៉ោង នៅស្រុក ពីងទុង (Pingtung) ភាគខាងត្បូងកោះតៃវ៉ាន់ ក្រោមសេណារីយ៉ូទប់ស្កាត់សត្រូវ មិនឱ្យបញ្ជូនកម្លាំងឡើងមកដល់លើឆ្នេររបស់តៃវ៉ាន់។ លំហាត់យោធាបាញ់គ្រាប់ពិតនេះ ដែលនឹងធ្វើឡើងនាថ្ងៃព្រហស្បតិ៍ម្តងទៀតនោះ គឺមានការដាក់ពង្រាយកងទ័ពរាប់រយនាក់ និងការប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ ហោវីសឺ (howitzer) ប្រហែល៤០គ្រឿង។ អ្នកនាំពាក្យយោធាតៃវ៉ាន់ បានអះអាងថា សមយុទ្ធនេះ គឺត្រូវបានគ្រោងទុកយូរមកហើយ មិនមែនជាការឆ្លើយតបចំពោះ ការធ្វើសមយុទ្ធយោធារបស់ចិនទេ។
ចាប់តាំងពីលោកស្រី ផេឡូស៉ី បានមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍មុន ទីក្រុងប៉េកាំង បានបន្តការធ្វើសមយុទ្ធយោធារបស់ខ្លួន ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នោះ រហូតមកទល់ថ្ងៃអង្គារនេះ ដោយមិនទាន់បញ្ចប់នៅឡើយទេ នៅជុំវិញកោះតៃវ៉ាន់។ ពីដំបូង យោធាចិនបានអះអាងថា សមយុទ្ធរបស់ខ្លួននឹងចប់ទៅវិញ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុន៕

...

រូប​ថត​ :​ Taiwan News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print