រម្លឹកពីសកម្មភាពសង្ខេបរបស់ ស.ស.យ.ក. ទូទាំងប្រទេស កាលពីថ្ងៃ ០៦-០៧ ខែសីហា ឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ សូមបញ្ជាក់ថា, សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា, (ស ស.យ.ក) តែបង្ហាញពីសកម្មភាព ដូចដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”បញ្ជាក់ដូចខាងក្រោម : កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ នៅអគារខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ និង ស.ស.យ.ក. វិស័យបរិស្ថាន បានចូលរួមរៀបចំថ្នាំវីតាមីន និងថ្នាំទម្លាក់សត្វល្អិត ត្រៀមសម្រាប់ចែកជូនកុមារ និងប្រជាពលរដ្ឋដែលរស់នៅទីលានទុកដាក់សំរាមបឹងជើងឯក ស្ថិតនៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។

✍️កំពង់ចាម៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ លោកជំទាវ អនហេង លក្ខិណា អនុប្រធាន ស.ស.យ.ក. ខេត្ត និងជាប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ស.ស.យ.ក. ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះបណ្ដុះបណ្ដាលយុវជន ស.ស.យ.ក. ឃុំស្តើងជ័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ ក្នុងឃុំស្តើងជ័យ ស្រុកជើងព្រៃ ចំនួន ២០នាក់ ស្តីពី «មូលដ្ឋានគ្រឹះនៃការថតរូប និងថតវីដេអូតាមទូរសព្ទដៃ» នៅសាលាបឋមសិក្សា ស្តើងជ័យ ។

✍️ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ក្រុមការងារយុវជន ស.ស.យ.ក. វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ជាគ្រឹះស្ថានអ.ប.វ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈ បានទៅសួរសុខទុក្ខលោកតុប ប៉ារី នាយករង និងជាអនុប្រធានស.ស.យ.ក. វិទ្យាស្ថាន និងនាំថវិកាមូលនិធិគ្រួសារ PIPP ចំនួន ៣០០,០០០៛ ; ថវិកាវិទ្យាស្ថានលោកគ្រូ អ្នកគ្រូ ១,០០០,០០០៛ ;ទឹកសុទ្ធ១កេស ;ទឹកត្រចៀកកាំ២យួរ; ទឹកដោះឆៅ២ឡូ និងត្រពាំងបាយជូ1Kg ។គ្រោះថ្នាក់ដោយម៉ូទ័រកាត់ធ្លាក់ត្រូវ១ចំហៀងមុខ និងស្មា ។

✍️ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២
គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្មកម្ពុជា ខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំជីវភាព ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ក្នុងសាលប្រជុំលេខាធិការដ្ឋាន ស.ស.យ.ក.ខេត្តកំពង់ស្ពឺ (ក្នុងបរិវេណបណ្ណាល័យកំពង់ស្ពឺ)។

✍️ខេត្តតាកែវ៖ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានចូលរួមក្នុងកម្មវិធីបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តភាពអាយុក្រោម១៨ឆ្នាំនៅក្នុងស្រុកព្រៃកប្បាស និងបាននាំយកនូវទឹកសុទ្ធចំនួន១០កេះ និងទឹកក្រូចចំនួន៥កេះ ដែលជាអំណោយរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវឧបត្ថម្ភដល់កីឡាករផងដែរ។

✍️ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ លោក​ ម៉ៅ​ វិសាល អនុប្រធាន​ ស.ស.យ.ក​ ស្រុកអង្គរជុំ ទទួលបន្ទុកលេខាធិការដ្ឋាន​ ស.ស.យ.ក​ ស្រុក​ បានដឹកនាំសមាជិក​ ស.ស.យ.ក​ ស្រុកអង្គរជុំ​ ​ចុះសួរសុខទុក្ខ​ នាំយកសម្ភារៈ និងថវិកា​ របស់​ ស.ស.យ.ក​ ​ស្រុកអង្គរជុំ ជូនគ្រួសារខ្វះខាតរបស់​ លោកយាយ​ ម៉ិក​ ប៊ុយ​ ​ អាយុ​ ១២៥ឆ្នាំ (មានជំងឺប្រចាំកាយ)​​ មានសមាជិកគ្រួសារ ០៣នាក់​ ស្រី​ ០៣នាក់​ នៅភូមិរណ្ដាស់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print