អាជ្ញាធរព្រំដែនខេត្តបាត់ដំបងនៅតែមានវិធានការហ្មត់ចត់ទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ និងអុតស្វា

ចែករំលែក៖

ខេត្តបាត់ដំបង៖ អាជ្ញាធរមានសមត្ថកិច្ចតាមបណ្ដាច្រក ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនៅតែបន្តរឹតបន្តឹងវិធានកាសុខាភិបាលយ៉ាងម៉ត់ចត់ដើម្បីទប់ ស្កាត់ការឆ្លងជំងឺកូវីដ១៩ឬជំងឺអុតស្វាមកពីប្រទេសថៃ។មន្ត្រីអាជ្ញាធរកត់សម្គាល់ឃើញថាបញ្ហាជំងឺកូវីត១៩នៅប្រទេសថៃដូចជាមិនទាន់ថមថយនៅឡើយ។

អាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាច្រកព្រំដែននានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបាន​រឹតបន្តឹង ជាប់ជា ប្រចាំដែលជាហេតុនាំឱ្យទប់ស្កាត់បានការនាំចូលជំងឺកូវីដ-១៩ និង​ជំងឺអុតស្វា ដែលក្នុងរយៈពេលចុងក្រោយនេះ ​មិនមានរកឃើញអ្នកឆ្លងដែនចេញចូលប្រទេសថៃ មានឆ្លងជំងឺកូវីដ-១៩ ឬអុតស្វាឡើយ។ យ៉ាងណាក៏ ដោយអាជ្ញាធរមានសមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការសុខាភិបាលដោយមិនធ្វេសប្រហែសឡើយ។

លោក ឃឹម ទិព្វមុនី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្ត បាត់ដំបង បានឱ្យដឹងថា មន្រ្តីប្រចាំការនៅច្រកព្រំដែន បានបន្តរឹតបន្តឹងវិធានការសុខាភិបាល​លើអ្នកដំណើរជាប់ជាប្រចាំដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងជំងឺឆ្លង ថ្មីៗជាពិសេសជំងឺអុតស្វា។ លោកបានបន្ថែមថា មន្ត្រីជំនាញបានបន្តឃ្លាំមើលត្រួតពិនិត្យបញ្ហាឆ្លងដែនមកពីប្រទេសថៃ។

លោក ឃឹម ទិព្វមុនី បានឱ្យដឹងទៀតថា មន្រ្តីប្រចាំការនៅច្រកព្រំដែន ​តែងតែត្រួតពិនិត្យកាតចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ និងជំរុញឱ្យអ្នកដំណើរ ​ដែលមិន ទាន់បានចាក់ដូសជំរុញ រួសរាន់​ទៅ​ចាក់ឱ្យបានគ្រប់ៗគ្នា។ ជាពិសេសក្នុងករណីរកឃើញអ្នកមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ដូសតាមដំណាក់កាល ​មន្រ្តីចត្តា ​ឡីស័ក បានបញ្ជូនពួកគេទៅចាក់នៅតាមមណ្ឌលសុខ ភាព ​ដែលនៅជិតបំផុត។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ ​ចំពោះអ្នកដំណើរត្រូវចេញទៅប្រទេសថៃ តម្រូវឲ្យមានលិខិតឆ្លងដែន​មានសុពលភាព ឬប័ណ្ណព្រំដែន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩​ ចាប់ពីពីរ ដូសឡើងទៅ ​ហើយចំពោះឯកសារ ​ដែលតម្រូវពីមុន​ ត្រូវបានលើកលែងទាំងអស់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print