នគរបាលខេត្តព្រះសីហនុ​ ចុះផ្សព្វផ្សាយ​ពីអាកាសធាតុតាមការណែនាំរបស់​ ក្រសួងធនធានទឹក​ និងឧតុនិយម​ ក្នុងអំឡុង​ថ្ងៃទី១០-១៦​ ខែសីហា​នេះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោក​ វរសេនីយ៍ឯក សួន​ គីមហេង ស្នងការរងទទួលជួយដឹកនាំការងារការិយាល័យទេសចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវទឹក កាលពី​ល្ងាច​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០២២ម្សិលមិញនេះ​ បានដឹកនាំកម្លាំងការិយាល័យទាំង២​ ចុះផ្សព្វផ្សាយ​ពីអាកាសធាតុតាមការណែនាំរបស់​ ក្រសួងធនធានទឹក​ និងឧតុនិយម​ ក្នុងអំឡុង​ថ្ងៃទី១០-១៦​ ខែសីហា​ ឆ្នាំ២០២២​ ។

សូមជម្រាបថា​ ចន្លោះ​ ថ្ងៃទី១០-១៣​ ខែសីហា​ ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពល​ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប​(ITCZ) មកពីភាគខាងជេីងប្រទេសជិតខាង​ រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ឈ្មោះ​ មូឡាន​ (MULAN) ដែលមានដំណេីរឆ្ពោះទៅទិសខាងជេីងប្រទេសវៀតណាម​ នៅថ្ងៃទី១១​ ខែសីហា​ដែលនឹងមានខ្យល់ម៉ូសុងនិរតីបក់ខ្លាំងមកលេីតំបន់សមុទ្រ ដែលបណ្តាអោយខេត្តជាប់មាត់សមុទ្រ​ នឹងអាចមានភ្លៀងធ្លាក់ច្រេីន​ លាយឡំផ្គរ​ រន្ទះ​ ខ្យល់កន្រ្តាក់​ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់​ និងបន្តមានភ្លៀងធ្លាក់ពីតិចទៅមធ្យម​ ។

សូមអំពាវនាវដល់​ ម្ចាស់ទូកអាជីវកម្ម​ ប្រជានេសាទ​ មានការប្រុងប្រយ័ត្នខ្ពស់ ទាំងប្រព័ន្ធបច្ចេកទេស​ និងសំភារះសុវត្ថិភាពផ្សេងៗ​ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្តកិច្ចអោយបានខ្ជាប់ខ្ជួន ពិសេសភ្ញៀវទេសចរណ៍​ សូមមានការប្រុងប្រយ័ត្នខ្ពស់​ ប្រេីប្រាស់អាវពោងទាំងពេលធ្វេីដំណេីរតាមទូកទេសចរណ៍ និងពេលចុះលេងទឹក ព្រមទាំងចៀសវាងកុំទៅលេងដល់ទឹកជ្រៅ ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print