ទឹកជំនន់នៅខេត្តកំពង់ធំ ហក់ឡើងយ៉ាងខ្លាំង អាជ្ញាធរខេត្តកំពង់ធំ ត្រៀមសម្ភារៈជួយសង្គ្រោះបឋម និងទីទួលមានសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា  ឆ្នាំ២០២២   លោកព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ងួន  រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរសមិទ្ធផលសហគមន៍សំខាន់ៗនិងបិទបញ្ចប់កម្មវិធីតំបន់ស្ទោងរបស់អង្គការទស្សនពិភពលោកអន្តរជាតិ-កម្ពុជា។

ថ្លែងនៅក្នុងពិធីដ៏វិសេសវិសាលនេះ  លោកព្រឹម រដ្ឋា បាន ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាទឹកជំនន់  ការត្រៀមលក្ខណៈជួយសង្គ្រោះបឋម និងទីទួលសុវត្ថិភាពជាដើម។
លោកបានសំដែងនូវមោទកភាពណាស់ដែលឃុំចំនួន៣ដូចជា ឃុំទ្រា  បន្ទាយស្ទោង   និងឃុំចំណាលើ ដែលមនការរីកចំរើនខ្លាំងលើ  វិស័យអប់រំ   សុខភាពនិងអនាម័យទឹកស្អាត សន្តិសុខស្បៀង កិច្ចការការពារកុមារ   ដែលក្នុងរយៈពេល១៦ឆ្នាំ ជាមួយនឹងអង្គការទស្សនពិភពលោក បានជួយឲ្យសហគមន៍និងកុមារនៅក្នុងស្រុកស្ទោងមានការផ្លាស់ប្រែ រីកចម្រើន ទាំងរូបវន្ត   ចំណេះដឹង ជំនាញជាពិសេស  ផ្លាស់ប្រែឥរិយាបថ នៃការរស់នៅរបស់កុមារងាយរងគ្រោះ  និងសហគមន៍លើភូមិគោលដៅទាំង២៧។

ជាមួយនេះផងដែរ គណៈអធិបតីបាថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់រដ្ឋបាលស្រុកស្ទោងដែលតែងតែយកវិត្តទុកដាក់ចូលរួមសហការយ៉ាងពេញទំហឹង ជាមួយអង្គការទស្សនពិភពលោក ដែលធ្វើឲ្យសហគមន៍ ក៏ដូចជាស្រុកស្ទោងទាំងមូលមានការរីកចម្រើនគួជាទីមោទក។

លោកបានបន្ថែមថា សមិទ្ធផលជាសក្ខីភាពខ្លះៗដូចយើងបានឃើញជាក់ស្តែងនៅតាមស្តង់តាំងពិពណ៌នីមួយៗដែលបានដាក់លក់នូវ ផលិតផលកសិផលនានា ប្របដោយគុណភាព សុវត្ថិភាព  គ្មានការប្រើប្រាស់ថ្មាំឬជីគីមីឡើយ។

ជាចុងបញ្ចប់ លោកព្រឹម រដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់អង្គការទស្សនពិភពលោក-កម្ពុជា ដែលតែងតែយកចិត្តទុកដាក់និងសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលស្រុកស្ទោង  ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក៏ដូចជាអភិវឌ្ឍមូលដ្ឋានស្រុកស្ទោងទាំងមូល មានការផ្លាស់ប្រែ ដូចដែលយើងបានឃើញជាក់ស្តែង៕

...

ដោយ៖ មុន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print